Wednesday, March 14, 2012

តែផ្កាប់


កាលនៅវ័យកុមារខ្ញុំជាក្មេងវត្តម្នាក់។ ក្រៅពីការដាំទឹកឆុងតែឬកាហ្វេប្រគេនលោក ខ្ញុំតែងតែ ហូប តែឬផឹកតែនៅជុំជាមួយចាស់ៗជាច្រើននាក់ស្ទើរតែរៀងរាល់ព្រឹក។ ការហូបតែនេះគឺជា ទម្លាប់ចាស់ៗនៅតាមវត្តអារាមជាពិសេសគឺនៅវត្តខ្ញុំនេះឯង។ ពួកគាត់មកវត្តភាគច្រើនបំផុត នៅថ្ងៃសិល៍។ ក្រោយពីពួកគាត់ធ្វើពិធីសុំសិល៍និងថ្វាយបង្គុំព្រះរួចរាល់ហើយ ពួកគាត់ក៏ជុំគ្នា និយាយពីនេះពិនោះ។​ ដោយពិសារតែកំដររងចាំលោកឆាន់បបររួចរាល់ទើបយើងអាច​ហូប​បបរ​ជាអាហារពេលព្រឹកនៅក្រោយពីលោកឆាន់នោះ។​ នៅថ្ងៃធម្មតាមានតែចាស់ៗ​ពីបីនាក់​ប៉ុណ្ណោះដែលមកវត្តជាពិសេស អ្នកដែលមានផ្ទះស្ថិតនៅក្បែរវត្ត។ ខ្ញុំនៅចាំបានថា នៅ​គ្រា​នោះ​វាគួរអោយចំឡែកខ្ញុំក៏ដូចជាក្មេងវត្តផ្សេងទៀតដែលធ្លាប់តែផឹកតែនោះ ពេលខ្លះយើង​ក៏​ផ្កាប់​កែវចុះក្រោមផ្អឹបជាមួយកូនចានដែលមានពេញទៅដោយទឹកតែក្តៅ។ គួរអោយ​សប្បាយ​ម៉្យាង​ដែរមើលទៅយើងឃើញតែនោះមានពពុះព្រួចៗដូចទឹកកំពុងដាំអញ្ចឹង។ នេះ​ហើយ​គឺ​ជា​តែ​ផ្កាប់។ គេថាវាមានរសជាតិខុសពីការហូបតែក្នុងកែវតាមទម្លាប់ធម្មតា។តើអ្នកជឿទេ?

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11 

No comments:

Post a Comment