រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.
ស្នេហ៍អភ័ពរាប់មិនអស់ទេ
ស្នេហ៍ខ្ញុំខុសគេកម្មពីបុព្វេ
អោយស្រីប្តូរផ្លាស់
ផ្តើមស្នេហ៍ដំបូង
នួនល្អងស្រលាញ់បងណាស់
ហេតុអ្វីប្រែប្រួលរហ័ស
អោះឱកម្មក្រាស់ផ្តន្ទារូបខ្ញុំ។
២.ពាក្យសម្បថស្បថជាមួយបង
អូនភ្លេចកន្លងភ្លេចទាំងទូកឆ្លង
ភ្លេចគ្រាថ្ងៃបុណ្យ
បងខំធ្វើការយល់ថាដើម្បីរូបម៉ុម
យល់ថាស្នេហ៍បានសុខុម
តែបែរជាម៉ុមព្រាត់គ្មានអាល័យ។
R.ទឹកជន់លិចភូមិរូបម៉ុមគ្មានក្តីមេត្តា
ច្រាំងបាក់បាត់ខ្ទមអ្នកតា
បាត់ទាំងសាលាធ្លាប់បង្រៀនស្រី
រូបបងក្រៀមក្រំរូបម៉ុមសប្បាយប្រុសថ្មី
នេះឬស្នេហ៍ស្មោះភក្តី
មានឈ្មោះជាស្រីកូនអ្នកចំការ។
៣.ផ្ទះរលំនៅម្តុំចុងកោះលាគ្មានស្រណោះ
លាភូមិមានឈ្មោះប្រុសបាត់ស្នេហា
លាវត្តតាអ៊ុកលាវត្តកោះកុកគ្រប់អនុស្សា
វត្តត្នោតហែរទៀនវស្សាលាហើយស្នេហាលាលុះអវសាន្ត។
No comments:
Post a Comment