រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel:(855) 89 21 49 11
Email: tytheavy@gmail.com
Tel:(855) 89 21 49 11
១.
ទឹកភ្នែករាត្រីងងឹត
អូនសូមចងក្រងរឿងពិត
រឿងស្នេហាអតិត
ដួងចិត្តប្រេះស្រាំគិតមិនយល់
អូនស្តាយវ័យក្រមុំព្រោះល្ងង់ អូនគិតមិនដល់
ទឹកភ្នែកអូនហូរឈ្នះក្តីអំពល់
ទប់ទល់ឈឺផ្សា។
២.ហួសចិត្តនិស្ស័យកម្ម
ស្នេហ៍ខ្ញុំប្រេះស្រាំសោកា
អូនសង្ឃឹមរៀបការ
ចាស់ទុំមេបាបានចង់ដៃ
ដងស្ទឹងកំពង់ស្ពី
ម្តេចមិនដឹងឮរឿងស្រី
ឬស្ទឺងប្រឹងហូរព្រោះអាណិតស្រី
ថ្ងៃស្នេហ៍បែករេ។
Bridge ហេតុអ្វីប៉ះលើប្រុសក្បត់
បងភ្លេចសម្បថស្បថមុខស្រី
តើអូនគ្មានន័យសំរាប់ថ្លៃ
តើមែនទេ?
R.សូមឌៀលប្រុសព្រានគ្មានក្តីអាណិត
ដៀលប្រុសមានល្បិចកេងចំណេញលើស្នេហ៍
ហូៗ..........
ប្អូនអ្នកជាស្រីគង់តែជួបស្នេហ៍
មាសមេគង់ដឹងទេថ្លៃ
ព្រានចិត្តអប្រិយប្រល័យស្នេហ៍ស្រីសែនឈឺចាប់។
No comments:
Post a Comment