រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ និងជាមន្ត្រីអភិវឌ្ឍជំនួញសហគមន៍អេកូទេសចរណ៍នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ
១.ជីផាតៗយើងសូមស្វាគម
ដំណើរកំសាន្តឧត្តម
សូមស្វាគមមកលេងជីផាត
យើងមានឆាយខ្ពស់ទឹកជ្រោះស្អាតៗ ឆាយវេទទឹកថ្លាដល់បាត
និងមើលសត្វកំសាន្តដេកព្រៃៗ
អូ...អូ...អូ...។
២.ជីផាតៗយើងមានគ្រប់យ៉ាង
ជិះទូកនិងដើរឆ្លងស្ពាន
ឬមើលពាងបុរាណល្អក្រៃ
ជួនយើងបានជួបដំរីសត្វព្រៃ
សំពោចសត្វព្វាំងបក្សី
កំសាន្តដើរព្រៃក្រៃសែនសប្បាយៗ
អូ...អូ...អូ...។
៣.ជីផាតៗមានទាំងជិះកង់
ជិះកង់កំសាន្តឡើងភ្នំ
ដើរជាក្រុមទៅងូតទឹកឆាយ
ជិះទូកមើលសត្វកំសាន្តសប្បាយ ស្ទឹងព្រាត់ស្ថិតនៅមិនឆ្ងាយ
ភ្ញៀវហូបបាយទើបត្រលប់វិញៗ
អូ...អូ...អូ...។
៤.ជីផាតៗមានជ្រោះអូម្លូ
វាលប្រាក់ទៅវាលតាភូ
កាត់ឆ្លងអូគ្មានទុក្ខទោម្និញ
ខែ១១អ៊ុំទូកប្រដេញ
លយប្រទិតកាលឆ្នាំទៅមិញ
ភ្ញៀវវិលវិញទៅរាំនៅវត្តៗ
សែនសប្បាយណាស់ ។
៦.ជីផាតៗមានបុណ្យវប្បធ៌ម
គឺបុណ្យដឹងគុណនង្គល
បុណ្យកុសលតពីចាស់ៗ
ពួនភ្នំស្រូវក្រោមមេឃស្រលះ
ខែមករាភ្ងៀវមានឱកាស
សប្បាយខ្លាំងណាស់មកលេងជីផាត
អូ...អូ...អូ...។
៧.ជីផាតៗក្នុងស្រុកថ្មបាំង
ស្វាមគមវស្សាខែប្រាំង
មានគ្រប់យ៉ាងធម្មជាតិស្អាតៗ
មកដល់លោកអ្នកមិនខាត
គ្រប់យ៉ាងគឺពិតជាស្អាត
លោកអ្នកក៏អាចជិះរទេះគោ
អូ...អូ...អូ...។
No comments:
Post a Comment