រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.សម្លឹងវេហា
សម្លឹងវេហា
ឃើញបក្សាហើរត្រសង
ដេញគ្នាខ្វាយខ្វាត់
គ្មានក្តីសៅហ្មង
ហោះកាត់ឆ្លងទីជិតឆ្ងាយ
ចំណែករូបខ្ញុំរស់បាត់រូបម៉ុម
កើតទុកក្រៀមក្រំ
ព្រោះស្រីឃ្លាតកាយ
មិនដឹងថ្ងៃណា
បានជួបឆោមឆាយ
មករួមកៀកកើយ
ជាគូរមេត្រី។
២.បើបងមានស្លាប
បើបងមានស្លាប
បងនឹងហោះឆាប
ទាំងយប់ទាំងថ្ងៃ
ឆ្លងកាត់ព្យុះភ្លៀង
មិនខ្លាចក្សិនក្ស័យ
តស៊ូព្រោះស្រីដែលបងស្មោះស្មគ្រ័។
Bridge.អូនត្រូវរងចាំបង
កុំមានថ្មី
អូនត្រូវរងចាំបង
កុំមានថ្មី
No comments:
Post a Comment