រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ និងជាមន្ត្រីអភិវឌ្ឍជំនួញសហគមន៍អេកូទេសចរណ៍នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ
១.ផ្លូវសែប្រាំបីដីត្រពាំងរូង
ក្នុងខេត្តអើយកោះកុងម្តុំស្ពានទីបីអើយ
ផ្លូវសែប្រាំបីដីត្រពាំងរូង
ក្នុងខេត្តអើយកោះកុងម្តុំស្ពានទីបីអើយ
អភិវឌ្ឍន៍ទេសចរណ៍អេកូដើរព្រៃ
សប្បាយអើយចិត្តក្រៃផ្លូវព្រៃបើកហើយ
អភិវឌ្ឍន៍ទេសចរណ៍អេកូដើរព្រៃ
សប្បាយអើយចិត្តក្រៃផ្លូវព្រៃបើកហើយ។
២.
បើកហើយបើកហើយបើកទ្វាទេសចរណ៍
ទឹកធ្លាក់អើយល្អៗទេសចរណ៍លោកអើយ
បើកហើយបើកហើយបើកទ្វាទេសចរណ៍
ទឹកធ្លាក់អើយល្អៗទេសចរណ៍លោកអើយ
អេកូធម្មជាតិអើយផុតទុក្ខបានស្បើយ
បើបានអើយដល់ហើយភូមិខ្ញុំរីករាយ
អេកូធម្មជាតិអើយផុតទុក្ខបានស្បើយ
បើបានអើយដល់ហើយភូមិខ្ញុំរីករាយ។
៣.
អេកូទេសចរណ៍សហគមន៍ភូមិខ្ញុំ
ឆាយក្បាលអើយកំពង់ជិះទូកសប្បាយអើយ
អេកូទេសចរណ៍សហគមន៍ភូមិខ្ញុំ
ឆាយក្បាលអើយកំពង់ជិះទូកសប្បាយអើយ
ទឹកជ្រោះ២ជាន់អើយលាន់ទឹកបែកខ្ចាយ
ងូតទឹកអើយសប្បាយគយគន់សត្វព្រៃ
ទឹកជ្រោះ២ជាន់អើយលាន់ទឹកបែកខ្ចាយ
ងូតទឹកអើយសប្បាយគយគន់សត្វព្រៃ។
...........................
៤.
រួមគ្នាការពារនិងអភិរក្ស
កំសាន្តអើយទឹកធ្លាក់បរិស្ថានប្រពៃអើយ
រួមគ្នាការពារនិងអភិរក្ស
កំសាន្តអើយទឹកធ្លាក់បរិស្ថានប្រពៃអើយ
ចូលរួមចំណែកការពារសត្វព្រៃ
ការពារអើយដែនព្រៃតាមររយៈទេសចរណ៍
ចូលរួមចំណែកការពារសត្វព្រៃ
ការពារអើយដែនព្រៃតាមររយៈទេសចរណ៍។
៥.ជិះទូកកាយ៉ាក់លោកអ្នកសប្បាយ
វាលខ្សាច់អើយឯនាយកន្លែងវប្បធ៌ម
ជិះទូកកាយ៉ាក់លោកអ្នកសប្បាយ
វាលខ្សាច់អើយឯនាយកន្លែងវប្បធ៌ម
អ៊ុំទូកប្រណាំងមានមនុស្សអូរអរ
រាំវង់អើយកំដរបណ្តែតប្រទីប
អ៊ុំទូកប្រណាំងមានមនុស្សអូរអរ
រាំវង់អើយកំដរបណ្តែតប្រទីប។
៦.ទៅបឹងប្រវឹកពេលព្រឹកព្រលឹម
សូរិយាអើយលឹមៗបក្សីជីបៗអើយ
ទៅបឹងប្រវឹកពេលព្រឹកព្រលឹម
សូរិយាអើយលឹមៗបក្សីជីបៗអើយ
កំសាន្តភូមិខ្ញុំអើយជួយជាតិពិតៗ
ដល់អ្នកអើយបាញ់សត្វលាឈប់ស្មាលា
កំសាន្តភូមិខ្ញុំអើយជួយជាតិពិតៗ
ដល់អ្នកអើយបាញ់សត្វលាឈប់ស្មាលា។
No comments:
Post a Comment