រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
និយាយៈឱ!រំដួលជើងអើយ
អ្នកដឹងទេថាខ្ញុំនឹកអ្នកប៉ុណ្ណា?
១.
ឱគីរីរម្យជើងភ្នំបៃតង......ហាហ៊ឺ ពាក្យពេចន៍នួនល្អងបងនៅតែចាំ...ណាស្រី
រសៀលបាំងភ្នំទោចយំលាន់ព្រៃ
វត្តចាស់ជួបស្រីរៃយំល្វើយៗ។
២.
នឹកឃើញដល់ថ្ងៃយើងបានជួបគ្នា...អឺ
បងនឹងពំងារសាសងចាំទេ....អូនអើយ
ក្រោមភ្លៀងតក់ៗខ្យល់បករំភើយ
គីរីរម្យអើយអនុស្សាវរិយ។
R.នឹកឃើញទាំងអស់នៅថ្មីស្រស់ៗ
អូនស្អាតគ្មានទាស់សម្រស់ឆវី
អូនជានារីស្រ្តីខ្មែរប្រាកដ
ស្រអែមសាច់ម៉ចផ្កាព្រៃនួនល្អង។
៣.
រំដួលជើងភ្នំសង្ឃឹមចុះថ្លៃ
បងនឹងវិលវៃតាមសន្យាបង
បីខែមិនយូរណាពៅនួនល្អង
បងមករកអូនគីរីរម្យណា។
No comments:
Post a Comment