រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ Email: tytheavy@gmail.com
Tel: (855) 89 21 49 11
បទនេះធ្លាប់ដាក់ប្រឡងពានរង្វាន់សម្តេចហ៊ុនសែននៅសមាគមអ្នកនិពន្ធខ្មែរតែក្រោយមកកម្មវិធីប្រឡងនេះត្រូវបានអកម្ម
១.ហាអេ...អើយស្រណោះ
ខ្ញុំនៅអើយកុមារអើយ
រសរងទុក្ខាវាសនាអើយអភ័ព
ទឹកភ្នែកខ្វះបាយ
ស្តាយមិនចេះអើយរៀបរាប់អើយ
ឮសំលេងអើយស្នូរគ្រាប់
អ្នកម្តាយឱបជាប់
ខ្ញុំយំអើយភិតភ័យអើយ
ហាអើយភិតភ័យអើយ។
២.ហាអេ...អើយស្រណោះ
ស្រណោះរូបកាយម្តាយខ្ញុំអើយ
គេធ្វើទារុណរែកដីឱ!ហាលថ្ងៃ
បីឆ្នាំប្រាំបីខែ
ហើយនឹងម្ភៃថ្ងៃអើយ
រាស្រ្តខ្មែរអើយក្សិនក្ស័យ
រាស្រ្តខ្មែរក្សិនក្ស័យអើយ
ស្ទើរអស់ឱ!ពូជសាសន៍អើយ
ស្ទើរអស់អើយពូជសាសន៍អើយ។
៣.ហាអេ...អើយកូនខ្មែរ
ម៉ែខ្ញុំសូមអើយឱ!ចេះគិត
រៀនប្រើគំនិត
គិតអើយអោយឱ!បានច្បាស់
ប្រាំពីរមករា
មេឃផ្តើមអើយស្រឡះអើយ
រាស្រ្តខ្មែរអើយឱ!អរណាស់
រាស្រ្តខ្មែរអរណាស់
ច្បាស់ឃើញឱ!រស្មីអើយ
ច្បាស់ឃើញអើយឱ!រស្មីអើយ។
៤.អេ....អើយពន្លឺជីវិត
ពន្លឺជីវិតឱ!ខ្ញុំមាន
សូមដឹងគុណស្ពានឆ្លងផុតអើយអវចី
ទេវតាបាចផ្កា
ប្រោសព្រំអើយសេរីអើយ
លោកប្រោសឱ!ជីវិតថ្មី
អោយរាស្រ្តប្រុសស្រីអើយ
អរក្រៃឱ!កន្លងអើយ
អរក្រៃអើយឱ!កន្លងអើយ។
៥.ហាអេ.....អើយអរគុណ
អរគុណឱ!ទេវតាអើយ
សន្តិភាពថ្លៃថ្លា
ថ្លៃថ្លាអើយម៉ត់ម៉ង
តេជោគិតគួរ
អភិវឌ្ឃន៍អើយឱ!កន្លងអើយ
រាស្ត្រខ្មែរអើយចាំចងអើយ
រាស្ត្រខ្មែរចាំចងអើយ
មហាគុណថ្លៃថ្លាអើយ
គុណណាំងឱ!ថ្លៃថ្លាអើយ។
៦.អេអើយ....កូនខ្មែរ
គួរតែ ឱ!ចេះគិតអើយ
ចេះប្រើគំនិត
ចេះគិតអើយឱ!បានច្បាស់
ប្រាំពីរមករា
មេឃផ្តើមអើយស្រឡះ
រាស្រ្តខ្មែរអើយអរណាស់
រាស្រ្តខ្មែរអរណាស់
ច្បាស់ឃើញឱ!រស្មីអើយ
ច្បាស់ឃើញអើយឱ!រស្មីអើយ។
៧.អេ....អើយជីវិត
ជីវិតអើយឱ!ខ្ញុំមានអើយ
សូមដឹងគុណស្ពាន
ឆ្លងផុតអើយអវចី
ទេវតាបាច់ផ្កាផ្តល់សុខសេរីអើយ
លោកផ្តល់ឱ!សុខី
រាស្រ្តខ្មែរប្រុសស្រី
អរក្រៃឱ!កន្លងអើយ
អរក្រៃអើយឱ!កន្លងអើយ។
៨.អេអើយ...អរគុណ
អរគុណឱ!ទេវតាអើយ
សន្តិភាពថ្លៃថ្លា
ថ្លៃថ្លាអើយម៉ត់ម៉ង
តេជោគិតគួរ អភិវឌ្ឃន៍កន្លងអើយ
រាស្ត្រខ្មែរឱ!ចាំចងអើយ
រាស្ត្រខ្មែរចាំចងអើយ
មហាគុណថ្លៃថ្លាអើយ
គុណថ្លៃខ្ញុំអើយ
ព្រះគុណឱ!ថ្លាថ្លៃអើយ។
No comments:
Post a Comment