រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.
ឃើញខ្ទមស្លឹករលឹកនឹកស្នេហ៍ភក្តី
កាលខ្ទមសង់ថ្មីស្នេហ៍ស្រីភក្តីនឹងបង
ឥឡូវខ្ទមចាស់ស្ងាត់ណាស់បាត់រូបស្នេហ៍ស្នង
ដៃធ្លាប់អង្អែលខ្នងឥឡូវនួនល្អងចោលបងកំព្រា។
២.ខ្ទមស្លឹកចាស់ឈឺណាស់យំនឹកពំងារ
អង្រឹងកំព្រាខ្នើមុងរងារឯកា
ភ្លើងចង្កៀងអើយម្តេចឡើយមិនព្រមវាចារ
សែនចុកចាប់ឈឺផ្សា
តើស្រស់ជីវ៉ាបាត់ទៅណាហើយ។
R.ឱរាត្រីកាលវាចារសួរបង
សួររកនួនល្អងម្ចាស់កន្ទេលខ្នើយ
ខ្ទមចាស់កំសត់ម្ចាស់ព្រាត់ទៅណាហើយ
ឱព្រលឹមបងអើយបងសែនឈឺផ្សា។
៣.ចំរៀងសោកាវាចារផ្តាំទៅមាសឆ្អិន
ស្នេហ៍ដូចសុបិន្តអូនមិនមានក្តីមេត្តា
បងយំនឹកស្រីអូនតាមម្តាយថ្លៃរៀបការ
តើគួរប្រាប់អ្នកណាព្រោះតែដុល្លារៀបការគូរថ្មី។
No comments:
Post a Comment