Tuesday, March 13, 2012

ពូនផ្នូរស្ពានពេជ្រ


រក្សាសិទ្ធគ្រប់យ៉ាង 
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ 
 Email: tytheavy@gmail.com
Tel: (855) 89 21 49 11


១. (ប្រុស) ភ្នែកវិលក្រឡាប់ស្តាប់សូរន្ធត់                           សំរែកអោយស្លុតដុតរាត្រីកាល
ហ្វូងមនុស្សឆោឡោវឹកវឆ្នាំខាល                                        លំនឹងប្រែស្រាលដាលដួលជាន់គ្នា។

២. (ស្រី) អុំទូកទី៣រាត្រីទឹកភ្នែក                                        ឆ្លងស្ពានមជ្ឈរាជអមភ្លេងកម្មពារ
កូនអើយកុំយំនេះកម្មវេរា                                                   យើងទាំងអស់គ្នាគ្មានទេថ្ងៃរស់។

R. (ប្រុស) ខំទប់លំនឹងខំប្រឹងឡើងអូន                              បងខ្សោះស្ទើរសូនកូនក៏ចង់រស់
បើស្លាប់មែននោះយើងសូមចារឈ្មោះ                              ចារស្នេហ៍យើងស្មោះឆ្លងស្ពានរមណៈ។

៣. (ប្រុស) កោះពេជ្រស្ពានពេជ្រព្រហ្មលិខិតចារ              ចារក្តីខ្លោចផ្សារមរណាមរណៈ
ហុចដៃមកអូនយើងទាំងពីរនាក់                                        គ្រប់គ្នាក៏ស្មគ្រ័ពូនផ្នូរស្ពានពេជ្រ។

No comments:

Post a Comment