រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.ឮពាក្យអាវែក
ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរ
អោះឱវាសនាកម្មករ
ខំរស់ត្រដររកប្រាក់
រៀបការភរិយា
ជាគ្នាគ្រាន់បានថ្នមថ្នាក់
កម្មកររោងចក្រ
ទឹកភ្នែកខ្ញុំហូរដូចភ្លៀង។
២.រឿងរ៉ាវទឹកភ្នែក
ស្វាមីប្តីស្រីឡង់សេ
ស្រីឡើងឡានជាមួយគេ
ធ្លាប់ឮក្នុងបទចំរៀង។
វេនរឿងស្នេហ៍ខ្ញុំ
ទឹកភ្នែកហូរមុខចង្កៀង
ភរិយាស្រេកឃ្លាន
កាមគុណលួចស្នេហ៍ប្រុសថ្មី។
R.ផ្កាស្លាខ្ញុំអើយ
ម្តេចឡើយប្រហារដួងចិត្ត
អូនគ្មានអាណិត
ចិត្តអូនឃោឃៅអប្រីយ
រូបប្តីខំស្មោះ
ទោះអូនជាម្មការនី
នេះឬមកពី
កម្មខ្ញុំមានពីបុព្វេ។
បើអស់និស្ស័យ
ហេតុអ្វីម្តេចមិនប្រាប់បង?
អូនផិតលួចលាក់ក្រោយខ្នង
ដឹងទេបងសែនឈឺចុកផ្សា
ភរិយាពេញច្បាប់
រកប្រាក់ទំរាំបានការ
ឱក្តីស្នេហា
សូមកោរកេសាលាស្នេហ៍។
No comments:
Post a Comment