Tuesday, March 13, 2012

ផ្ញើរចិត្តនឹកអូនពីបងអ្នកនាំភ្ញៀវសហគមន៍


រក្សាសិទ្ធគ្រប់យ៉ាង 
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
 Email: tytheavy@gmail.com
Tel: (855) 89 21 49 11

១.នាមជាមគ្គទេសក៏ទេសចរសហគមន៍                      ពីភូមិចុះភ្នំឡើងភ្នំឆ្លងព្រៃព្រឹក្សា
នាំភ្ញៀវទេសចរកំដរទស្សនា                                         គន់មើលបក្សាសត្វព្រៃទឹកជ្រោះ។
២.នាមជាមគ្គទេសក៏ម៉ត់ចត់មាំមួន                               សមសួន រាក់ទាក់ចេះក្យួន រៀបរាប់ឥតខ្ចោះ
ការពារទេសចរមិនអោយមានគ្រោះ                             ធ្វើបានទាំងអស់តែចាញ់ចិត្តនឹក។
R.យប់យន់ស្ងាត់សូន្យបងនឹកមាសមេ                           វាយោបំពេបក់បោកព្រៃព្រឹក្ស
ស្តាប់សូររៃយំបងផ្ងើរចិត្តនឹក                                         ​​  វាយោកក្តិកក្រោមចន្រ្ទរាត្រី។
៣.អង្រឹងបងយោលខ្យល់ក៏នៅផាត់                               រសាត់ នាំពាក្យពីរម៉ាត់ប្រាប់ថានឹកស្រី
មគ្គុទេសក៏សហគមន៍សង្ឃឹមមានថ្ងៃ                               ក្រេបរសស្នេហ៍ស្រីលុះថ្ងៃអវសាន្ត។

No comments:

Post a Comment