Thursday, March 15, 2012

នំបញ្ចុកខ្មែរបានចាប់អារម្មណ៍រៀនធ្វើដោយទេសចរបរទេស


ដោយទី ធាវី
ត្រពាំងរួងៈ លោក Shani, Rory ជាទេសចរមកពីប្រទេស Ireland ឈរមើលដោយ​យក​ចិត្ត​ទុក​ដាក់​បំផុតនូវសកម្មភាពបង្រៀនធ្វើនំបញ្ចុកខ្មែរពីលោក គឹម វ៉ាន់ឡេង និងភរិយារបស់គាត់។
ក្នុងទឹកមុខរីករាយបំផុត លោកវ៉ាន់ឡេងអ្នកធ្វើនំបញ្ចុកនោះបានរៀបរាប់ថា នេះជាលើក​ទី​មួយ​ហើយ​ដែលការធ្វើនំបញ្ចុករបស់លោកមានការចាប់អារម្មណ៍ពីទេសចរបរទេស។ នេះក៏​ដោយ​សារ​​​ខ្ញុំបានធ្វើទើបតែបានចូលជាសមាជិក​របស់​សហគមន៍​អេកូ​ទេស​ចរណ៍​នៅត្រពាំង​រូង​នេះ​។ លោក Shani កំពុងអនុវត្តធ្វើ​នំបញ្ចុកខ្មែរ​ដោយ​ខ្លួ​ន​ឯង​បន្ទាប់​ការបង្រៀននោះបានចប់សព្វ​គ្រប់ ប្រហែល ក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ។លោកនិយាយដោយញញឹមថា ខ្ញុំមិនអាច​បំភ្លេច​​បានទេ នូវអ នុស្សាវរីយ៍ធ្វើនំបញ្ចុកខ្មែរ។ លោក​ Rory ម្នាក់ទៀត​ក៏មានប្រសាសន៍ ថា យើងនឹងយកចំណេះដឹង នេះទៅធ្វើអោយគ្រួសាររបស់យើងបានហូប
សូមជំរាបថាការធ្វើនំបញ្ចុកនេះគឺជាសកម្មភាពទេសចរណ៍ក្នុងចំណោមសកម្មភាពទេសចរណ៍ផ្សេងៗទៀតដែលរៀបចំឡើងដោយសហគមន៍អេកូទេសចរណ៍ត្រពាំងរូង។
លោកនៅកុសលជាបុគ្គលិកអង្គការសម្ពន្ធ័មិត្តសត្វព្រៃ និងជាអ្នកសម្របសម្រួលសហគមន៍​អេកូ ទេចរណ៍​​ត្រពាំងរូង​បានមានប្រសាសន៍ថា សកម្មភាព​ធ្វើនំបញ្ចុកនេះ​គឹ​ដើម្បី​អោយទេស​ចរអន្តរ ជាតិ​បានសិក្សាដោយផ្ទាល់ពីវប្បធ៌មទំនៀមទំលាប់របស់អ្នកស្រុកនៅទីនេះ។
ជាការពិត​ណាស់នំបញ្ចុកគឺ ជានំបែបប្រពៃណីមួយរបស់ខ្មែរយើង។ នំនេះ​អាច​ហូប​បាន​ដោយ​មិនគិតពីពេលវេលាឡើយហើយវាក៏ជានំដែលគេនិយមដាក់ទទួលភ្ញៀវនៅរាល់ពិធីផ្សេងៗមានបុណ្យសព ពីធីសែនព្រេន និងអាពាហ៍ពិពាហ៍ជាដើម។ ប៉ុន្តែការធ្វើនំនេះ​មិនប្រាកដថា គេបានប្រើប្រាស់ ឧបករណ៍ដូចគ្នានោះឡើយ។និយាយរួមគេអាចធ្វើវាតាមបែបបុរាណឬពាក់កណ្តាលបុរាណ និងបែបសម័យទំនើបបានតាមទំលាបតំបន់និមួយៗ។ ប៉ុន្តែយ៉ាងណានោះ និតិវិធីក្នុងការធ្វើនំនេះ មានលក្ខណៈដូចគ្នា។ គឺថា ដំបូងត្រូវត្រាំអង្ករតាមចំនួន​ចង់បាន​ក្នុង​រយៈ​ពេលយ៉ាងតិច៣ម៉ោង។ បន្ទាប់មកត្រូវលាងអង្ករនឹងស្រង់អង្ករនេះទៅដាក់កិនរហូតដល់ទៅជាផ្សៅ។ ទើបត្រូវ​ចម្រោះ​ផ្សៅ នោះដោយប្រើក្រណាត់ស្បៃដើម្បីយកតែផ្សៅម៉តល្អទើបត្រូវច្រក់ចូលក្នងុស្បោងក្រណាត់ចង់វាអោយជាប់ហើយយកទៅសង្កត់អោយខ្សោះទឹកអស់ទើបយកផ្សៅស្ងួតនោះមកបំបែកដោយ​ច្របាច់​ដោយដៃ។ បន្ទាប់មកត្រូវលុញម្សៅនោះជាដុំដូចបាល់ ហើយ​ត្រូវ​ចូល​ក្នុង​សង្រែក​យកវាទៅ ដាក់ស្ងោរក្នុងឆ្នាំទឹកពុះដោយទុកក្នុងរយៈពេលតែ៧នាទីប៉ុណ្ណោះ។ ទើបត្រូវស្រង់វាមកលាងទឹកត្រជាក់ក្នុងធុងដើម្បីអោយស្អាតហើយត្រូវបុក ជាន់ ឬវាយដោយ​ម៉ាស៊ីន​រហូតដល់ម៉តស្អិតល្អ។ បន្ទាប់មកត្រូវយកមក​ច្របាក់ដោយ​ដាក់ទឺក​ក្តៅអ៊ុនៗលាយ។ ទើប ចុងក្រោយដាក់ចូលក្នុងប៉ែននំបញ្ចុកហើយសង្កត់ចេញជាសសៃនំចូលក្នុងឆ្នាំងទឹកពុះហើយសសៃនំនោះដោយឈើគាស។ ចុងបញ្ចប់ ត្រូវស្រង់នំនោះ​ដោយកញ្ចែង​ទៅលេង​ទឹកត្រជាក់ក្នុងធុងទើបត្រូវយកនំនោះមកចាប់ជា ចង្វាយដើម្បីដាក់ក្នុងកញ្ច្រែងដែលមានទ្រាប់ស្លឹកចេកឬស្លឹកដំឡូង។ ទុកវាអោយស្ងួត ទៅទើបអាច យកមកហូបជាមួយទឹកសម្លការី ប្រហើរ ឬត្រីផ្អែម ជាមួយជាបន្លែជាការស្រេច។
សូមជំរាបផងដែរថា នំបញ្ចុកខ្មែរមានប្រវត្តិយូរយារណាស់មកហើយ។ មានដំណាល​ដូច​នេះ​ថា នំ បញ្ចុកនេះ​ គឺជានំដែលនាំចេញទៅលក់នៅប្រទេសចិន​ ដំបូងគេបង្អស់ដោយ​អ្នកប្រាជ្ញខ្មែរ​ម្នាក់​ឈ្មោះធនញ្ជ័យ។កាលនោះក្រោយពីអ្នកប្រាជ្ញខ្មែររូបនោះបានបង្ករនូវបញ្ហាជាច្រើនដល់ស្តេច និងនាម៉ឺនមន្ត្រី​ក្នុង​​ព្រះរាជវាំង​ប្រទេសដែលធ្វើអោយនាម៉ឺនមន្ត្រីនិង​ស្តេចខ្មែរមិនចិត្ត​ហើយគិតថា បើទុកអ្នក​ប្រាជ្ង​​ម្នាក់​នេះ​នៅក្នុងនគរតទៅទៀតនគរខ្មែរនឹងមានឧបទ្រប់ចង្រៃ។ ទើបរកលេស​ដើម្បី​នារ​ទេស​​​ធនញ្ជ័យ​ទៅប្រទេសចិន ដើម្បីស្លាប់នៅទីនោះ។ តែក្រោយពីអ្នកជ្ញធនញ្ជ័យ​ទៅដល់​ទៅ​នោះភ្លាមបែបជាមិនស្លាប់ព្រោះអ្នកប្រាជ្ញរូបនេះមានលុយកាក់តិចតូចរួចក៏មានគំនិត​ធ្វើនំ​បញ្ចុក លក់នៅទីនោះ។នំនេះល្បីណាស់នៅប្រទេសចិននៅគ្រានោះរហូតលេចឭដំណឹងដល់ស្តេចចិន។ស្តេចទ្រង់បញ្ជាអោយនាំអ្នកធ្វើនំបញ្ចុករូបនេះចូលគល់ដែលគ្រានោះស្តេចចិនមិនស្គាល់​នំនេះទេ​គឺគ្រាន់តែហៅថាឈ្មោះនំនេះថា នំសរសៃរវែងៗ។ នំបញ្ចុក​គឺជាឈ្មោះ​ដែល​អ្នក​ប្រាជ្ញ រូបនេះជាអ្នកដាក់ឈ្មោះ។

No comments:

Post a Comment