ជីវិតនេះ
ពិតជាសព្វគ្រប់ល្មមគ្រប់គ្រាន់ហើយ ដែលអាចនិយាយបានថា មានខ្សែជីវិតកំសត់នោះ។ នៅពីតូចក្រៅពីជាក្មេងវត្តតាមលោកទៅចូលរួមពិធីបុណ្យឆ្ងាយតាមទូក
ឬដោយដើរក៏ខ្ញុំធ្លាប់ទៅដើរលក់ទឹកឃ្មុំផងដែរ។ ខ្ញុំនៅចាំបានថាកាលនោះជាធម្មតារាល់៣ឬ៤ខែម្តង
ឪពុករបស់ខ្ញុំតែងមកពីស្នួលខេត្តក្រចេះមកលេងម្តាយខ្ញុំនៅស្រុកកំណើតចុងកោះសូទិននេះ។ គាត់មកនេះក៏ដើម្បីយកទំនិញមួយចំនួនមកអោយម្តាយខ្ញុំលក់នៅស្រុកកំណើតនេះឯង។
បើតាមខ្ញុំចាំទំនិញ ដែលម្តាយខ្ញុំបានលក់នៅផ្ទះខ្ញុំនោះមានដូចជាជ័រចុងនិងជាជ័រទឹកជាដើម។
ម្តាយខ្ញុំបានលក់ទៅអោយអ្នកស្រុកនៅទីនោះ។អ្នកស្រុកខ្ញុំអ្នកទន្លេគេរកស៊ីប្រកបរបរជាអ្នកចំការ។ប៉ុន្តែស្រុកនេះរាល់ការធ្វើចំការចប់សព្វគ្រប់រដូវវស្សាក៏ចូលមកដល់។
នៅរដូវវស្សាអ្នកគ្រប់គ្រួសារមានទូកប្រើប្រាស់។ ដូចនេះទើបពួកគាត់មកទិញជ័រទឹកនិងជ័រចុងពីម្តាយខ្ញុំទៅបិតទូកដើម្បីត្រៀមប្រើប្រាស់នៅរដូវវស្សា។
អ្នកស្រុកនេះនៅរដូវវស្សា គេច្រើនតែប្រើទូកទៅចាប់ឧសដែលអណ្តែតមកពីលើតាមទន្លេមេគង្គ។ ក្រៅពីនេះគេប្រើទូកទៅរកស្មៅគោ។ ឯចំណែកគោគេបានយកទៅដាក់ជុំគ្នានៅទីខ្ពស់តាមឈឿនព្រះវិហារជាដើម។ ទោះជាយ៉ាងនេះក៏ដោយ អ្នកខ្លះក៏ប្រើប្រើទូកទៅដាក់ម៉ង
ដាក់លប និងស្ទូចត្រីប្រាជាដើម។ ក្នុងនាមជាអ្នកទន្លេម្នាក់ខ្ញុំនៅចាំបានអ្វីៗគ្រប់យ៉ាង។ ពេលនោះម្តាយខ្ញុំបានលក់សំភារៈ ដែលឪពុកខ្ញុំ
តែងយកមកអោយទុកលក់។ ខ្ញុំនៅតូចនៅឡើយ។ ខ្ញុំក៏នៅជាក្មេងវត្ត។
មានគ្រាមួយទៀតនោះ ឪពុកខ្ញុំក៏យកទឹកឃ្មុំពីស្រុកលើផងដែរ។
ខ្ញុំនៅចាំទៀតថាខ្ញុំនិងបងស្រីខ្ញុំឈ្មោះទីផល្លាក៏បានឆ្លងទូកទៅលក់ទឹកឃ្មុំនៅត្រើយម្ខាង។ ទីនោះគឺគេហៅថាកោះចិន
កំពង់រាប កំពង់ស្តីនេះឯង។នៅគ្រានេះយើងលក់ទឹកឃ្មុំពុំដាច់ឡើយ។តែសំណាងល្អ បងស្រីរបស់ខ្ញុំមានបងធ៌មជាអ្នកស្រុកនៅកំពង់រាបផងដែរ។ យើងបានហូបបានថ្ងៃត្រង់បានទីនោះជុំគ្នា។ តែគួរអោយស្តាយខ្ញុំមិនបានចាំឈ្មោះបងស្រីម្ចាស់ផ្ទះនោះឡើយ។ ខ្ញុំសូមអរគុណដល់អ្នកកំពង់រាបណា!
នេះជាប្រវត្តិលក់ទឹកឃ្មុំរបស់ខ្ញុំ។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment