រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ហ៊ឺហ៊ឺហ៊ឺ.....
១.
នឹកឃើញទេស្ងួនបងជួបអូនដំបូង
នួនល្អងញញឹមដាក់បងពព្រាយ
បងកំពុងលេងហ្គីតាជីវ៉ាញញឹមពីនាយ
កែវភ្នែកអូនពណ្ណរាយកាយស្រីសែនសម។
២.នៅគ្រាចេញទៅពៅដឹងទេពុំងារ
បេះដូងរងារពេញហៀរ រូបស្ងួន
ប្រហែលជាបេះដូងរងគ្រោះព្រោះស្រីស្ងួន
ឆ្កួតវង្វេងព្រោះអូន ហូ ហូ...ក៏ថាមិនត្រូវ។
R1. បេះដូងស្នេហ៍ខ្ញុំរងជ្រុះធ្លាក់
ដង្ហើមស្នេហ៍ខ្ញុំស្លះធ្លាក់ស្នេហ៍ពៅ
សូមកុំឃ្លាតឆ្លាយកាយអូនណាឆោមឆ្លៅ
ស្ម័គ្រនេបនិត្យនៅណានួនល្អង។
ហាហហាហា...
៣.គ្រាអូនដើរចេញទៅតើពៅដឹងទេ?
បេះដូងរងារពេញហៀរ រូបស្ងួន
ប្រហែលជាបេះដូងរងគ្រោះព្រោះស្រីស្ងួន
ឆ្កួតវង្វេងព្រោះអូន ហូ ហូ...ក៏ថាមិនត្រូវ។
.............
R2…សូមកុំឃ្លាតឆ្លាយកាយអូនណាឆោមឆ្លៅ
ស្ម័គ្រនេបនិត្យនៅណានួនល្អង។
សូមកុំឃ្លាតឆ្លាយកាយអូនណានួនល្អង
អូនត្រូវស្ម័គរូបបងណាអូនណា។
ហាហាហាហា....
No comments:
Post a Comment