រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.កាលផ្លាស់រដូវ
ប្រាំងក្តៅរាំងស្ងួតហួតហែង
អរុណទ័យបែកផ្សែង
ចំបែងម្នាក់ឯងឯកា
អង្គុយលើស្ពានផ្ទៀងចាំពាក្យអូនសន្យា
យប់នេះមេឃបាត់ចន្ទ្រា
ពំងារអូនមិនឃើញមក។
២. ដូងទេកំសត់
សន្មត់ទីស្បថពាក្យស្រី
ពាក្យអូនប្រែក្លាយអស់ន័យ
ពាក្យស្រីក្លាយជាទឹកក្រុត
អូនផ្តាច់សេ្នហាផ្ងើរសារអោយបងរន្ធត់
ទឹកភ្នែកហូរធ្លាក់កំសត់
គាំងស្លុតស្នេហ៍ខ្ញុំអស់ន័យ។
R. ដីភូមិត្រពាំងរូងប្រុសខ្ញុំយំព្រោះតែកល្យាណ ស្មោះជ្រុះអស់លើស្ពានបៀមទុក្ខរីងរៃ
នៅភូមិព្រែកអង្គុញអូតាព្រំក៏យំព្រោះស្រី
ខ្ញុំរស់ដូចគ្មានន័យ រាត្រីខ្វះចន្ទ។
៣. វត្តរូងគីរី
រាត្រីខំសាងផ្តើមសេ្នហ៍
ចប់ហើយស្រីជ្រើសយកគេ
តាមម៉ែប្រែចិត្តប្រកាន់
អស់ន័យខ្លឹមសារ
ផឹកស្រាអោយបំភ្លេចចន្ទ័
បំភ្លេចភូមិព្រែកក្បែស្ពានប្រកាន់ស្នេហ៍ខ្ញុំអ្នកក្រ។
No comments:
Post a Comment