Thursday, March 15, 2012

សក្តានុពលទេសចរណ៍នៅជីផាត


(ដោយទី ធាវី)
ជីផាតៈ ឯកឧត្តមថោង ខុន រដ្នមន្រ្តីក្រសួង ទេសចរណ៍ក្នុងឱកាស កំពុង ស្តាប់ និង ទស្សនា ក្រុមចំរៀងទេសចរណ៍ ដែលបានសំដែងជួនប្រជាពលរដ្ឋនៅភូមិជីផាតយប់ទី៣១ ឧសភា ២០១១ កន្លងទៅនេះនៅមណ្ឌលផ្តល់ព៌តមានទេសចរណ៍ជីផាតបានមានប្រសាសន៍ថា សក្តា នុពលទេសចរណ៍នៅជីផាតសម្បូរបែបណាស់។ វាអាចជួយកាត់បន្ថយភាពក្រក្រី និង ចិញ្ចឹម ប្រជាជនក្នុងតំបន់បានអង្វែងឆ្នាំមិនដូចរ៉ែទីតាញ៉ូម ដែលអាចចិញ្ចឹមប្រជាជនបាន ប្រហែល តែ ២០ឆ្នាំប៉ុណ្ណោះឡើយ។ លោក បានមានប្រសាសន៍បន្តថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន លោកបានគិតគូរណាស់ពីសុខទុក្ខប្រជាជន។ ដូចនេះទើបថ្មីៗនេះ សម្តេច បានសម្រេចលប់ ចោលបញ្ហារ៉ែទីតាញ៉ូមនៅទីនេះ។ ឯកឧត្តមរដ្ឋមន្រី្ត បានមានប្រសាសន៍ ពីចំណាប់ អារម្មណ៍ ផ្ទាល់ថា ដោយលោកធ្លាប់តែកូនអ្នកក្រ ធ្លាប់រស់នៅដោយពឹងផ្អែកលើធម្មជាតិ រកត្រីតាមស្ទឹង បឹងបួ លោកចូលចិត្តយ៉ាងខ្លាំងណាស់ ចំពោះធម្មជាតិ ហើយពេលនេះ លោកចង់យកចិត្តទុក ដាក់បន្ថែមទៀតទៅលើធម្មជាតិព្រោះថានៅថ្ងៃខាងមុខតាមការប្រមើលទុកទេសចរណ៍បែបអេកូនេះមានកំណើនទេសចរយ៉ាងខ្លាំង។ ដូចនេះនៅពេលមនុស្សយល់ដឹងពីផលប្រយោជន៍ ធម្មជាតិ គេនឹងឈប់បំផ្លាញ់វា។ លោកបានមានប្រសាសន៍ទៀតថា ឥឡូវនេះឆ្នេរសមុទ្រ កម្ពុជាបានជាប់ចំណាត់ថ្នាក់ស្រស់ស្អាតក្នុងបញ្ជីរទេសចរណ៍ពិភព។
សក្តានុពលទេសចរណ៍ជីផាតបានត្រូវប្រគុំនិងច្រៀងជួនប្រជាពលស្តាប់កំសាន្តយ៉ាងមានន័យបំផុតនៅយប់នោះ។ បទនេះបានសរសេរមាន៣ដំណាក់កាល។ ដំណាក់ កាល ទី១ គឺ ជា អត្ថបទពីក្រុមនិស្សិតមកពីសកលវិទ្យា Norton University ដែលមាននិស្សិតឈ្មោះឈាង ពីឡុតជាអ្នកសរសេរ។ តែ ក្រោយមកដោយឃើញថា អត្ថបទនេះ នៅមិនទាន់ល្អគ្រប់ គ្រាន់ នៅខ្វះចំនុចទាក់ទាញ់នៅតំបន់ជីផាតនេះក៏ដូចជាចុងជួនចំរៀងមិនទាន់ល្អទើប លោក ទី ធាវី ជួយកែរសម្រួល។ លុះក្រោយមកទើបមានការចាប់អារម្មណ៍ពីសំណាក់ ឯកឧត្តមថោងខុន ហើយត្រូវជួនទៅឯកឧត្តម ហ៊ុន ហេង កែរសម្រួលបន្តរទៀត ដែលចុងក្រោយនេះ ជា លទ្ធផលសម្រេចយ៉ាងពិរោះនិងមានន័យបំផុត។
លោកឈាង ពីឡុត ម្ចាស់អត្ថបទដើមដែលមានវត្តមាននៅទីនោះផងដែរ បាន រៀបរាប់អោយ ដឹងថា បទនេះ គឺលោកមិនបានមកលេងផ្ទាល់នៅជីផាតទេ តែ ក្រុមរបស់គាត់ បាន មក លេង នៅទីនេះហើយយកទៅរៀបរាប់ប្រាប់ធ្វើអោយលោកចាប់ប្រើរូបបារម្មណ៍ស្រមៃហើយក៏បានសរសេរបទនេះឡើង។
លោក សុខ សំអាត ប្រធានក្រុមការងារផលិតកម្មពីក្រសួងទេសចរណ៍ ដែលបានចំណាយ ពេលយ៉ាងយូរផ្ចិតផ្ចង់ថតយកសម្មភាពតាមអត្ថន័យបទចំរៀងនេះបានមានប្រសាសន៍ថា បទនេះមានរូបភាពល្អជាងបទតាតៃទៅទៀត។
លោក ទី ធាវី ជាអ្នកកែរសម្រួលអត្ថបទដើមក៏បានសម្របសម្រួលក្នុងថតនេះដែរ។ កំពុងថត ក្រុម ចំរៀងដែលមាន ស៊ុន ស្រីពេជ្រ អ្នកចំរៀង និងសំដែងកាយវិការ នៅភ្នំត្រងោល លោកក៏ បានជួនជាយោបល់ដល់ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដើម្បីកែរសំរួលត្រង់ ចំនុះកណ្តាលជលសារស្ទឹងព្រាត់មកជា កណ្តាលជលសារស្ទឹងពីផុតវិញ។
សក្តានុពលទេសចរណ៍ជីផាត នឹងបង្ហាញជួននេត្រា ទស្សនិកជននៅពេលឆាប់ៗ ខាងមុខនេះ តាមគ្រប់កញ្ចក់ទូរទស្សន៍។ សូមជំរាបថា បទនេះបានថតដោយចំណាយពេលជិតមួយ សប្តាហ៍ ហើយឈុតខ្លះបានថតដោយប្រើយន្តហោះ Helicopter

No comments:

Post a Comment