Tuesday, March 13, 2012

យប់មិនព្រាត់ថ្ងៃ


រក្សាសិទ្ធគ្រប់យ៉ាង (បទនេះជាប់ស្នាដៃប្រលងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០១២)
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
 Email: tytheavy@gmail.com
Tel: (855) 89 21 49 11


១. ព្រៃភ្នំធំធេងក្រោមផ្សែងបំពួកអើយ               ធ្មេចដេកមិនលក់អង្រឹងបងយោល
មេឃខ្មៅងងឹតមានផ្អេកបន្ទោលអើយ                នៅក្បែរមាត់អូរក្រោមតង់កៅស៊ូ។
២. បងអ្នកការពារនិងអភិរក្សអើយ                      យប់នេះភ្លៀងធ្លាក់ក៏បងនៅស៊ូ
ថែរព្រៃធម្មជាតិសម្បត្តិវប្បធ៌មអើយ                    ធ្វើការដោយផ្ទាល់រករានល្បាតព្រៃ។         
R.បងឃ្លាតឆ្ងាយស្រីច្រើនថ្ងៃហើយម៉ុម               យ៉ាងណាអូនកុំលួចលាក់មានថ្មី
ទោះជាធម្មជាតិក៏យប់ព្រាត់ថ្ងៃអើយ                    សង្ឃឹមភក្តីលើស្រីហើយអូន។
៣. យប់នេះភ្លៀងធំសត្វយំក្នុងព្រៃអើយ              ជួយយំនឹកស្រីដែលប្តីនឹកស្ងួនអើយ
បងអ្នកល្បាតព្រៃនឹកថ្លៃនឹកកូន                            បងវិលជួបស្ងួនផុតវេនការងារ។

No comments:

Post a Comment