(រៀបរៀងដោយ ទី ធាវី)
១.និយមន័យៈ
បដិសណ្ឋារកិច្ច គឺមកពីពាក្យបាលីថា បដិសណ្ឋារៈដោយមានន័យយ៉ាងខ្លីនិងងាយយល់ថាគឺជាការ ទទួលស្វាគមន៍ភ្ញៀវដោយភាពរាក់ទាក់ល្អ ។ បដិសណ្ឋារកិច្ច និងពាក្យថាទំនាក់ទំនង គឺបំពេញន័យ អោយគ្នាទៅវិញទៅមកដោយជៀសមិនរួច។ ធ្វើបដិសណ្ឋារកិច្ចចាំបាច់ត្រូវមានទំនាក់ទំនងដែលភា សាអង់គ្លេសកំណត់នូវបីពាក្យថាReception(ការទទួល) Meeting (ការជួប)and Welcome (ស្វាគមន៍)។
- អ្នកដែលមានទំនាក់ទំនងល្អគឺគេចេះពិធីការក្នុងការប្រាស្រ័យទាក់ទងមនុស្ស។ ពីធីការនោះរួមមានៈ
- ចេះប្រើភាសាទំនាក់ទំនង
- ចេះប្រើកែវភ្នែក
- ចេះប្រើចំលើយសមរម្យងាយយល់
- កាយវិការ
- ចេះភាសាអង់គ្លេស (យ៉ាងហោចណាស់អាចនិយាយបានតិចតួច)
- មានចរិយាសម្បត្តិល្អ
- ចេះប្រើស្នាមញញឹម
- រួសរាយរាក់ទាក់
- ចេះភាពបត់បែន
- ដឹងពីឋានៈរបស់ភ្ញៀវ
- ដឹងពីភាពខុសគ្នានៃវប្បធ៌មភ្ញៀវ
- ដឹងពីប្រពៃណីវប្បធ៌មរបស់ខ្លួន
- ចេះប្រើសម្ភារៈ
- ចេះប្រើសំលៀកបំពាក់តាមពិធី
- ចេះតុបតែងកាយតាមពិធី
- ក្លិន
- ការចេះប្រើភាសាទំនាក់ទំនង៖ វាចាំបាច់ណាស់ក្នុងការធ្វើបដិសណ្ឋារកិច្ចជាមួយអតិថិជន។ ការធ្វើបដិសណ្ឋារកិច្ចដោយគ្មានជំនាញទំនាក់ទំនងតែងតែទទួលបានមតិរិះគន់ពីភ្ងៀវថាជាសេវាកម្មអន់បំផុត។ដូចនេះការធ្វើទំនាក់ទំនាក់ល្អធ្វើយ៉ាងណាអោយអតិថិជនរបស់ខ្លួនពេញចិត្តនូវសេវាកម្មរបស់ខ្លួន។ ក្នុងនោះ
- ចេះប្រើកែវភ្នែក៖ ប្រើកែវភ្នែកសំឡឹងដោយន័យយកចិត្តទុកដាក់ជាមួយដៃគូរនិយាយនៅពេលប្រាស័យទំនាក់ទំនាក់គ្នា
- ចេះប្រើចំលើយងាយយល់៖ ចំលើយងាយស្រួលគឺការប្រើប្រាស់ពាក្យសាម័ញ្ញនិងផ្លូវការ
- ចេះប្រើភាសាកាយវិការ៖ ការប្រើកាយវិការឬភាសាគ គឺជាការល្អបំផុត។ ការទំនាក់ដោយគ្មានកាយវិការវាជាការទំនាក់ទំនងដ៏សោះកក្រោះ។ ការវិកាយជាមធ្យោបាយប្រាប់ទៅដៃគូរសន្ទនាអោយយល់នូវអ្វីដែលយើងពិបាក់ប្រាប់ជាភាសានិយាយ(មិនមែនភាសាជាតិ)បាន។
- ចេះនិយាយអង់គ្លេស យ៉ាងហោចណាស់ភាសាមូលដ្ឋាន
- មានចរិយាសម្បត្តិល្អ៖ ការធ្វើបដិសណ្ឋារកិច្ចល្អគឺទាមទាអោយបុគ្គលដែលធ្វើបដិសណ្ឋារកិច្ចនោះ
- មានភាពរួសរាយរាក់ទាក់
- ចេះប្រើស្នាមញញឹម
- ចេះភាពបត់បែន៖ ចេះភាពបទបែនគឺចាត់ទុកថាជាអ្នកធ្វើបដិសណ្ឋារកិច្ចឆ្លាតវាងវៃបំផុតដោយចេះស្វែងយល់ពីភាពជាក់ស្តែងរបស់អតិថិជន។ ភាពបទបែននេះចាំបាច់ត្រូវស្វែងយល់៖
- ពីឋានៈសង្គមរបស់ដៃគូរក្នុងដែលយើងកំពុងធ្វើបដិសណ្ឋារកិច្ច
- ពីវប្បធ៌មទំនៀបទំលាប់របស់ភ្ញៀវ
- ដឹងពីប្រពៃណីវប្បធ៌មរបស់ខ្លួន
- ចេះប្រើសម្ភារៈ៖ ការធ្វើបដិសណ្ឋារកិច្ចល្អក៏ទាក់ទងទៅនិងការប្រើប្រាស់សម្ភារៈមួយចំនួនផងដែរ។ បុគ្គលដែលត្រូវធ្វើបដិសណ្ឋារកិច្ចត្រូវ៖
- ស្លៀកសមរម្យ មានឯសណ្ឋានតាមសេវាកម្មកាន់តែល្អ។បើជាស្ត្រីគេច្រើនឃើញ មាន បួងសក់។ បើជាបុរសចាំបាច់ត្រូវាក់ស្បែកជើងបូព៌ណខ្មៅ មានក្រវ៉ាត់ ករកាន់ តែល្អ។
- ត្រូវចេះតុបតែងខ្លួនតាមពីធីខុសគ្នា
- ត្រូវចេះប្រក្លិនទឹកអប់
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment