Tuesday, March 13, 2012

ចំលើយស្នេហ៍កម្ម


រក្សាសិទ្ធគ្រប់យ៉ាង 
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

១. បើសិនដឹងថាអូនលួចស្នេហ៍លើរូបបង                        សារភាពប្រាប់ស្ងួនរូបបងក៏ស្នេហ៍អូនដែរ
មិនគួរណាឡើយចម្លើយព្រោះតែលួចស្នេហ៍                  រូបអូនលាក់ពីពុកម៉ែក្តីស្នេហ៍អូនមិនហាស្តី។
២.អូនឈឺចាប់ណាស់រូបបងមានគូរដណ្តឹង                     អូនធ្វើយ៉ាងហ្នឹងលេបថ្នាំបានប្រយោជន៍អ្វី
ព្រោះតែបងក្រជាគ្រូមិនហ៊ានហារស្តី                 បានត្រឹមសម្លឹងចរណៃរាល់ថ្ងៃលួចស្នេហ៍លាក់ទុក។
R.អាណិតអូនណាស់យល់ច្បាស់ចម្លើយចិត្តអូន                 បើសិននឹមនួនកុំមានវណ្ណៈខ្ពស់មុខ
បងសុខចិត្តក្ស័យប្រាប់ស្រីដោយមិនលាក់ទុក                    ស្នេហាបរិសុទ្ធស្នេហ៍ខ្ញុំមានទុក្ខឈឺផ្សា។
៣.បងសូមអរគុណនួនល្អងស្រលាញ់រូបបង                       បើស្ងួនជាបងនួនល្អងតើគិតយ៉ាងណា?
ម្ខាងគូរដណ្តឹងនឹងក្លាយជាភរិយា                                         ប៉ាក្មេកជាឪពុកមាម្ខាងទៀតគឺចារូបអូន!

No comments:

Post a Comment