រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ឃើញគេជិះទូកស្រុកខ្ញុំទឹកលិច ចាំមិនងាយភ្លេចលិចដួលផ្ទះខ្ញុំ
គ្រប់គ្នាម្ចាស់ផ្ទះរួមទាំងរូបខ្ញុំ ទឹកភ្នែកហូរយំផ្ទះខ្ញុំដួលហើយ។
គ្រានេះគ្រានោះគ្មានអ្នកណាជួយ ពាក្យថាជំនួយជួយទុក្ខបានស្បើយ
គ្រានោះតូចចិត្តគ្មានសង្ឃឹមឡើយ ទើបខ្ញុំរកត្រើយសម្រេចផ្សងព្រេង។
ឆ្នាំ៩៨មកដល់ទីក្រុង បានមិត្តភក្តិខ្ញុំត្រកួលឈ្មោះហេង
គាត់ជួយអោយខ្ញុំបានក្លាយជាក្មេង វត្តម្នាក់គេឯងរស់រៀនសិក្សា។
នឹកឃើញរឿងចាស់ដាស់ចិត្តអួលណែន លោកនេះម្លេះសែនឃើញតែទុក្ខា
គ្រានោះឈឺចាប់រួមទាំងស្នេហា នាងមិនស្តីហាចោលចាក់ពីខ្ញុំ។
ទឹកអើយទឹកជនជនទាំងដួងចិត្ត ជនមិនអាណិតអោយបងក្រៀមក្រំ
ឆ្នាំនេះទៅស្រុកស្រាប់បាត់ម្តាយខ្ញុំ ឃើញតែទ្រនំសំណល់ផ្ទះដួល។
No comments:
Post a Comment