Monday, March 12, 2012

ល្អាងទឹកភ្នែក


រក្សាសិទ្ធគ្រប់យ៉ាង 
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
 Email: tytheavy@gmail.com
Tel: (855) 89 21 49 11

 
ស្រី១.ស្គាល់ពាក្យស្នេហាស្គាល់ថាទឹកភ្នែក          ស្នេហ៍អើយម្តេចយើងត្រូវបែកមេឃអើយម្តេចមិនមេត្តា
អូនស្រលាញ់បងស្មោះអស់ឱរា                             ពពកម្តេចបាំងតារាឱស្នេហាក្រៀមក្រំ។
ប្រុស២.ការងារបង្ខំអោយបងត្រូវបែក                   អូនអើយបងក៏ទឹកភ្នែកដឹងថាស្នេហ៍បែកព្រាត់ម៉ុម
ឱស្នេហាអើយម្តេចឡើយក្រៀមក្រំ                       ជួបហើយម្តេចឡើយព្រាត់ម៉ុមស្នេហ៍អោយខ្ញុំក្រៀមក្រំឱរា។
ស្រីR.ល្អាងទឹកភ្នែកស្នេហ៍អើយស្គាល់ហើយ        ក្រៀមក្រំឥតស្បើយស្គាល់ហើយនេះពាក្យស្នេហា
អូនរត់តាមបងគឺខុសគ្រួសារ                                  ​ យប់នេះស្រក់ទឹកនេត្រាឱស្នេហាម្តេចបែក។
.........................................                                          
ស្រី១.ស្គាល់ពាក្យស្នេហាស្គាល់ថាទឹកភ្នែក           ស្នេហ៍អើយម្តេចយើងត្រូវបែកមេឃអើយម្តេចមិនមេត្តា
អូនស្រលាញ់បងស្មោះអស់ឱរា                              ពពកម្តេចបាំងតារាឱស្នេហាក្រៀមក្រំ។
ប្រុស២.ការងារបង្ខំអោយបងត្រូវបែក                    អូនអើយបងក៏ទឹកភ្នែកដឹងថាស្នេហ៍បែកព្រាត់ម៉ុម
ឱស្នេហាអើយម្តេចឡើយក្រៀមក្រំ                       ជួបហើយម្តេចឡើយព្រាត់ម៉ុមស្នេហ៍អោយខ្ញុំក្រៀមក្រំឱរា។
ស្រីR.ល្អាងទឹកភ្នែកស្នេហ៍អើយស្គាល់ហើយ        ក្រៀមក្រំឥតស្បើយស្គាល់ហើយនេះពាក្យស្នេហា
អូនរត់តាមបងគឺខុសគ្រួសារ                                     យប់នេះស្រក់ទឹកនេត្រាឱស្នេហាម្តេចបែក។

No comments:

Post a Comment