រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.ប្រជ្រុយថ្ពាល់ស្តាំស្នាមញញឹមនួនល្អង ថ្ពាល់ខួចខាងឆ្វេងផងរូបអូនស្រស់ដូចផ្កា
បងលបលួចមើលស្រីពេលថ្លៃកំពុងសិក្សា តាមប្រហោងជញ្ជាំងសាលាជីវ៉ាអូនស្អាតណាស់ថ្លៃ។
២.ពេលចោលភ្នែកចំបេះដូងបងស្ទើរគាំង ពើបជួបស្នេហ៍គ្រាដំបូងបេះដូងលោតញ័រសែនភ័យ
ភ្នែកដេកក៏មិនលក់វីវក់ឃើញមុខតែស្រី
ញញឹមដាក់បងណាថ្លៃគឺស្រីលួចយកបេះដូង។
R.ចប់ឆ្នាំសិក្សាជីវ៉ានិងខ្ញុំបាក់ឌុបបំបែក
បងបានបរិញ្ញាទឹកភ្នែកទ្រូងអើយស្ទើរបែកបេះដូងក្រៀមក្រំ ខ្ញុំទៅលេងស្រុកបេះដូងគាំងស្លុតឮភ្លេងការម៉ុម
ធៀបការចារឈ្មោះផ្ញើរខ្ញុំរៀបរាប់ឈ្មោះម៉ុមស្នេហ៍អើយចប់ហើយ។
៣.ទន្លេមេគង្គខែភ្ជុំធំដូចសមុទ្រ
ហូរច្រាំបាក់គួរស្លុតបាក់រន្ធត់យករូបម៉ុមហើយ
អស់ន័យខ្លឹមសារបរិញ្ញាគ្មានន័យអ្វីឡើយ
យប់នេះទុក្ខខ្ញុំឥតស្បើយស្នេហាខ្ញុំអើយស្រីបានទៅគេ។
No comments:
Post a Comment