រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Tel: (855) 89 21 49 11
Email: tytheavy@gamil.com
Email: tytheavy@gamil.com
១.មិនឈឺចាប់ទេវាជារឿងពិត នេះព្រហ្មលិខិតបង្វិលចិត្តអូនមានថ្មី
ភ្នែកមិនខ្ចីស្រក់ៗទឹកភ្នែកធ្វើអ្វី បើស្រីបែកទៅហើយ។
២.ថ្វីបើទឹកភ្នែកយំយែកសំរាប់ហូរ បេះដូងមិនគួរថ្ងូរៗព្រោះត្រាណត្រើយ
មិនគិតទេស្នេហ៍រឿងអ្នកផ្សេងចំបែងគ្មានស្បើយ បងឡើយខុសពីគេ។
Bridge1. រឿងយើងបែកគ្នាវាជានិស្ស័យគ្មាន កើតទុក្ខស្វិតក្រៀមក្រៀមក្រំនាំឈឺផ្សារ
បងផ្តាំទៅអូនៗៗកុំគិតឡើយថា បងឈឺផ្សាររីងរៃ។
Bridge2. រឿងយើងបែកគ្នាវាជានិស្ស័យគ្មាន កើតទុក្ខស្វិតក្រៀមក្រៀមក្រំនាំរីងរៃ
ចាំមើលគេនោះស្មោះៗៗឬនឹងស្រី ឬស្រីបែកពីគេទៀត។
៣.អូនបែកពីបងគ្រានេះក៏ល្អដែរ ទោះបងខំថែៗស្នេហានេះទៀត
ទោះបេះដូងស្មោះៗមានរាប់រយលានទៀត គង់ខ្ទៀតស្នេហ៍ដូចអូន។
៤.មិនឈឺចាប់ឡើយៗមិនឆ្កូតព្រោះស្រី
ក៏ឡើយមិនរីងរៃស្រីកុំគិតឡើយអូន
ស្នេហ៍ប្រុសម្នាក់នេះលទ្ធផលបានត្រឹមលេខសូន្យ បងអោយអូនទៅចុះ។
No comments:
Post a Comment